Loading...

Friday, May 19, 2017

ខ្ទឹមបារាំងមានប្រសិទ្ធភាព​​ជួយ​ទប់ស្កាត់​ហានិភ័យ​ពុក​ឆ្អឹង

​     
 ថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្របានរកឃើញប្រសិទ្ធភាពបង្កើនដង់ស៊ីតេឆ្អឹង និងការចងសម្ព័ន្ធជាលិការបស់ខ្ទឹមបារាំង ។តាមពួកអ្នកស្រាវជ្រាវ នោះខ្ទឹមបារាំងអាចជួយបង្កើនដង់ស៊ីតេឆ្អឹង និងអាចនាំមកនូវផលប្រយោជន៍ពិសេស សម្រាប់ស្ត្រីក្នុងវ័យអស់រដូវ, ដែលតែងប្រឈមមុខជាមួយនឹងស្ថានភាពពុកឆ្អឹង ។ក្រៅពីនេះ, បរិមាណ Sulfur ខ្ពស់ក្នុងខ្ទឹមបារាំងនៅឥទ្ធិពលសកម្មដល់លទ្ធភាពចងសម្ព័ន្ធជាលិកា ព្រោះភាគច្រើននៃរចនាសម្ព័ន្ធក្នុងជាលិកាចងសម្ព័ន្ធ ត្រូវការ Sulfur ដើម្បីរក្សាវត្តមាន និងអនុវត្តមុខងាររបស់ខ្លួន ។នេះជារបកគំហើញសំខាន់ ជួយសម្រាប់ស្ត្រី ពិសេសគឺស្ត្រីក្នុងដំណាក់កាលអស់រដូវទប់ស្កាត់ហានិភ័យពុកឆ្អឹង ។ ក្នុងខ្ទឹមបារាំងមានផ្ទុកសារជាតិចម្រុះមួយ អាចទប់ស្កាត់សកម្មភាពបំផ្លាញឆ្អឹង ។ 

      ខ្ទឹមបារាំងនៅមានលទ្ធភាពព្យាបាលជំងឺជាច្រើនផ្សេងទៀត ដូចជាធ្វើឲ្យថយចុះហានិភ័យមហារីក, ទប់ស្កាត់ខ្លាញ់ក្នុងឈាម, បង្កើនលទ្ធភាពប្រឆាំងរលាក… ។ តាមពួកអ្នកវិទ្យាសាស្ត្រ នោះការទទួលទានខ្ទឹមបារាំងរាល់ថ្ងៃ នឹងជួយបង្កើនសមត្ថភាពទប់ទល់នឹងប្រឆាំងតបជំងឺតម្កាត់ជាច្រើន ៕

អ្នកវិទ្យាសាស្រ្តអាមេរិចរកឃើញអត្ថប្រយោជន៍ពោតអាចប្រឆាំង​មហារីក


         ថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្របានបង្ហាញថា ពោតផ្អែមស្ងោរមានលទ្ធភាពប្រឆាំងរាល់កោសិកាមហារីក មិនឲ្យរីកលូតលាស់បានឡើយ ។ ព្រោះថា សារធាតុដ៏សកម្មនៅក្នុងពោតផ្អែម បានជំរុញសមត្ថភាពរបស់វាជួយបន្សាបជាតិពុលរបស់រ៉ាឌីកាល់បង្កគ្រោះថ្នាក់ឲ្យកោសិកា ។
តាមការយល់ដឹងកន្លងៗមក មនុស្សភាគច្រើនលើកឡើងថា បន្លែ និងផ្លែឈើស្រស់ អាចផ្តល់ផលប្រយោជន៍សម្រាប់សុខភាពច្រើនជាងពេលវាត្រូវចម្អិនឆ្អិន ។ ប៉ុន្តែ សម្រាប់ពោតវិញ គឺខុសពីបន្លែនិងផ្លែឈើត្រូវបានចម្អិន ព្រោះថា ពោតហាវ៉ៃស្ងោរមានគុណប្រយោជន៍ប្រឆាំងជំងឺមហារីកខ្លាំងជាងបន្លែផ្លែឈើដទៃ, នេះបើតាមក្រុមអ្នកស្រាវជ្រានៅសកលវិទ្យា Cornell University (សហរដ្ឋអាមេរិក) ឲ្យដឹង ។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ បានឲ្យដឹងទៀតថា ពួកបានរកឃើញពោតផ្អែមស្ងោរ អាចកម្ចាត់ជាតិពុលចេញពីកោសិកា ដែលរងការខូចខាតដោយសាររ៉ាឌីកាល់សេរី ។

         ជាទូទៅ បណ្តាបន្លែ និងផ្លែឈើ ដែលត្រូវបានចម្អិនឆ្អិន នឹងបាត់បង់សារធាតុចិញ្ចឹមមានប្រយោជន៍របស់វា, ប៉ុន្តែ សម្រាប់ពោតដែលត្រូវបានស្ងោរឆ្អិនវិញ គឺរឹតតែបង្កើនសារធាតុចិញ្ចឹមរបស់វា សម្រាប់ជួយរាងកាយ ជាពិសេសទប់ស្កាត់កោសិកាមិនឲ្យរងការបំផ្លាញឡើយ ៕

សម្លប្រហើរបែបថៃ



* គ្រឿងផ្សំ


  • ផ្សិតចំបើង
  • ននោងជ្រុង
  • ផ្លែល្ពៅ
  • ម្រះព្រៅ
  • កាពិ
  • ហៃបី
  • បង្គាស្រស់
  • ម្រេចគ្រាប់
  • ខ្ទឹមក្រហម
  • ផ្លែពោត (កូនពោត)
  • គ្រឿងផ្សំរសជាតិ ស្ករ អំបិល ប៊ីចេង




  • *​ វិធីធ្វើ


  • យកហៃបីមកបុកអោយម៉ដ្ឋល្មមហើយដួសដាក់ចានទុកសិន
  • យកម្រេចគ្រាប់មកបុកអោយម៉ដ្ឋ ហើយដាក់ខ្ទឹមក្រហម គ្រឿងផ្សំរសជាតិ កាពិ ហៃបីដែលបុករួច មកបុកចូលគ្នាអោយសព្វហើយទុកមួយឡែកសិន
  • ដាក់ឆ្នាំងដាំទឹកហើយដួសគ្រឿងដែលបុកចូលគ្នាដាក់ក្នុងឆ្នាំង ទុកអោយពុះ រួចបង់បន្លែ ល្ពៅ ននោង ផ្លែពោត ផ្សិត រំងាស់អោយបន្លែឆ្អិនបន្តិច ភ្លក់មើលអោយល្មម រួចបង់បង្គាស្រស់ និង ស្លឹកម្រះព្រៅជាការស្រេច ៕
  • មីឆាត្រីខកំប៉ុង




    * គ្រឿងផ្សំ


  • មីកញ្ចប់ ( ស្រុះទឹកក្តៅអោយរីកបន្តិច )


  • ប្រេងឆា មួយស្លាបព្រាបាយ


  • ពងមាន់មួយគ្រាប់


  • ត្រីខ មួយកំប៉ុង


  • ស្ករស មួយស្លាបព្រាបាយ


  • ទឹកត្រី មួយស្លាបព្រាកាហ្វេ


  • ទឹកក្រូចឆ្មា មួយស្លាបព្រាបាយ


  • ម្ទេស បីបួនផ្លែហាន់ល្អិតៗ


  • ខ្ទឹមក្រហម បីបួនកំពិសហាន់ជាចំណិត




  • * វិធីធ្វើ



  • ដាក់ខ្ទះលើចង្ក្រានហើយដាក់ប្រេងឆាចូលទុកអោយខ្ទះក្តៅបន្តិច ទើបដាក់ត្រីខចូល ហើយគោះពងមាន់ចូល កូរអោយសព្វបន្ទាប់មកដាក់មីដែលស្រុះហើយចូលក្នុងខ្ទះ ដាក់គ្រឿង ស្ករ ទឹកត្រី ម្ទេស ទឹកក្រូចឆ្មា ខ្ទឹមក្រហម ឆាត្រឡប់ចុះ ត្រឡប់ឡើងហើយដូសដាក់ចានជាការស្រេច ៕






  • Thursday, May 18, 2017

    ក្តាមសេះប្រមឹក




    * គ្រឿងផ្សំមានដូចជា

    - ក្តាមសេះ ២ ឬ ៣
    - ខ្ញីម៉ដ្ឋ 80 ក្រាម
    - ម្ទេស បី បួនផ្លែ
    - ដើមខ្ទឹម 160 ក្រាម
    - ទឹកឃ្មុំ 4 ស្លាបព្រាបាយ
    - ស្រា 2 ស្លាបព្រាកន្លះ
    - ទឹកស៊ីអ៊ីវ 2 ស្លាបព្រាកន្លះ
    - ប្រេងល្ង 1 ស្លាបព្រាកាហ្វេ
    - ប្រេងឆា 3 ស្លាបព្រាបាយ

    * វិធីធ្វើ

    - យកក្តាមសេះបកស្នូក យកស្រកីចេញ និង លាងទឹកអោយស្អាតរួចកាត់ជាដុំៗ ដាក់ចំហុយអោយឆ្អិនទើបស្រង់ ។
    - ដាក់ប្រេងឆា ឬ ខ្លាញ់ចូលក្នុងខ្ទះរងចាំអោយខ្ទះក្តៅ ទើបចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មក ចាក់ក្តាមសេះដែលចំហុយហើយចូលក្នុងខ្ទះ ឆាត្រលប់ចុះឡើង ហើយយកដើមខ្ទឹមមកកាត់ជាកង់ៗប្រវែងប្រហែល2 ថ្នាំងដៃដាក់ចូលក្នុងខ្ទះ ដាក់ម្ទេស ដាក់ស្រា ដាក់គ្រឿងផ្សំរសជាតិ ស្ករស អំបិល ប៊ីចេង ឆាត្រលប់អោយសព្វ ដាក់ទឹកបន្តិចរួចបិទគម្របខ្ទះអោយជិតរំងាស់ប្រហែល 5នាទី រហូតទាល់តែចូលជាតិគ្នារួចស្រង់ដាក់ចានជាការស្រេច ៕

    Wednesday, May 17, 2017

    បង្គាបំពងផ្អែមហឹរ





    * គ្រឿងផ្សំ


    - បង្គាស្រស់
    - ម៉្សៅបំពង
    - ពងទា
    - ទឹកត្រីកោះកុង ស្ករស អំបិល ប្រេងសណ្តែក មើមខ្ទឹម ។

    * វិធីធ្វើ

    - យកបង្គាមកបកសំបកទុកត្រឹមកន្ទុយបន្តិចហើយ ទុកមួយអន្លើរសិន ។
    - ​​ យកម៉្សៅបំពងមកលាយទឹកនិងគោះពងទាដាក់ច្របល់គ្នាអោយខាប់ល្មម រួចយកបង្គាដែលបកសំបកហើយដាក់ចូលចានម៉្សៅបំពងដែលលាយរួចនោះ បន្ទាប់មកដាក់ខ្ទះចាក់ប្រេងសណ្តែកទុកអោយក្តៅបន្តិច រួចដាក់បង្គាបំពងអោយស្រួយ​ទុកមួយអន្លើសិន។
    - បំពងខ្ទឹមស អោយឡើងក្រហមឈ្ងុយរួចចាក់ទឹកត្រីកោះកុងចូលតែកុំច្រើនពេកព្រោះវាអាចហឹរខ្លាំង ដាក់ស្ករស អំបិលបន្តិច​ ភ្លក់អោយល្មមផ្អែម ហឹរ តាមចំណង់ចិត្តទើបចាក់បង្គាបំពងចូល ត្រលប់ចុះ ត្រលប់ឡើងរួចដួសដាក់ចានជាការស្រេច ។

    * បើលោកអ្នកចូលចិត្តបន្លែ អាចដាក់សាលាឡទ្រាប់ពីក្រោមបង្គាក៏បាន ៕
    Loading...
    Loading...
    Loading...
    Loading...

    Popular Posts

    Recent Posts

    Followers