Loading...

Tuesday, July 12, 2016

គន្លឹះ១០យ៉ាងជួយកុមារមានចិត្តគំនិតល្អ







បើចង់ឱ្យកុមារមានចិត្តគំនិតល្អ និង ព្រមទាំងអាចក្លាយជាមនុស្សល្អក្នុងសង្គមនាថ្ងៃខាងមុខនោះ ឪពុកម្តាយចាំបាច់ណាស់ត្រូវតែអនុវត្តនូវវិធីសាស្ត្រសម្រាប់តម្រង់ផ្លូវកូនតូចរបស់ខ្លួនពីឥឡូវនេះទៅ ។ នេះជាវិធីទាំង ១០ ដែលលោកអ្នកអាចអនុវត្តបានដូចជា ៖









១ – និយាយថា«អត់»ខ្លះ

ឪពុកម្តាយមិនត្រូវទិញរបស់ឱ្យគ្រប់យ៉ាងដល់កូនតូចរបស់ខ្លួនឡើយ បើទោះបីជាខ្លួនមានលទ្ធភាពទិញឱ្យក៏ដោយចុះ ។ ត្រូវតែគិតឱ្យបានម៉ត់ចត់ថា របស់ដែលត្រូវទិញឱ្យនេះវាគួរទិញឱ្យដែរឬទេ ។ ហេតុនេះបើឃើញថា មិនចាំបា់ចទេអ្នកត្រូវតែបដិសេធថា «ទេ» ប្រសើរជាង ព្រោះថា ការធ្វើបែបនេះ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីរឿងការមិនពេញចិត្តរបស់អ្នកដទៃខ្លះបើពុំនោះទេគេអាចនឹងក្លាយជាកុមារចេះតែទារឱ្យខានតែបានមួយមុខប៉ុណ្ណោះ ។

២ – សម្តែងការអរគុណដោយទង្វើ

ក្រៅពីមានការបង្ហាត់បង្រៀនឱ្យកុមារចេះនិយាយអរគុណដល់ឪពុកម្តាយ ឬ អ្នកដទៃហើយ ក្រៅពីនេះត្រូវបង្រៀនកុមារឱ្យចេះលើកដៃសំពះអរគុណឪពុកម្តាយនិងចាស់ទុំផងដើម្បីសម្តែងក្តីស្រឡាញ់ដល់ឪពុកម្តាយ និង ការគោរពដល់ចាស់ទុំដទៃទៀត ។

៣ – បង្រៀនកុមារឱ្យចេះសរសេរប័ណ្ឌថ្លែងអំណរគុណ ឬ្ ធ្វើប័ណ្ណថ្លែងអំណរគុណជំនួសការនិយាយ

ត្រូវឱ្យគេសរសេរទៅតាមមនោសញ្ចេតនារបស់ខ្លួន ដើម្បីសម្តែងពីអារម្មណ៍និងការនឹកគិតចេញពីខ្លួនរបស់គេផ្ទាល់ ។ ការធ្វើបែបនេះ ក៏ជាបែបផែនមួយដែលបញ្ជាក់ពីក្តៅស្រឡាញ់ដែលមនុស្សជាច្រើនចង់បានវា ហើយជាកិច្ចឆ្លើយតបកុមារអាចបានទទួលមកវិញនូវក្តីស្រឡាញ់ ដោយពេលខ្លះលើសពីការនិយាយដោយផ្ទាល់ទៅទៀត ។

៤ – រិះរករកវិធីចិញ្វឹមកុមារ

គួរជជែកពិភាក្សាជាមួយតាយាយរបស់គេដើម្បីរកវិធីចិញ្ចឹមកុមារឱ្យបានល្អ ជាពិសេសត្រូវប្រគល់សេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ជាមួយចៅច្រើនជាងការដែលឱ្យនំឬប្រាក់កាស ។

៥ – ជ្រើសរើសការចិញ្ចឹមកុមារទៅតាមបែបផែនសង្គម

នេះជាវិធីល្អមួយដើម្បីឱ្យកុមារធំឡើងអាចរត់ទៅតាមសង្គមទាន់គេ ប៉ុន្តែយ៉ាងណាមិនត្រូវបង្រៀនអ្វីដែលស៊ីវិល័យមិនល្អដែរ ពីព្រោះថាគេអាចក្លាយជាក្មេងមិនល្អណាមួយដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយវិញ ។ ត្រូវចេះជ្រើសរើសទាំងសង្គមបច្ចុប្បន្នបូកផ្សំជាមួយប្រពៃណីទំនៀមទម្លាប់ខ្លះ ដើម្បីឱ្យគេបានធ្វើការស្វែងយល់សម្រាប់រស់នៅក្នុងសង្គមល្អមួយនាថ្ងៃខាងមុខ ។

៦ – មិនត្រូវមួហ្មងជាមួយនឹងការបរាជ័យ

បង្រៀនកុមារឱ្យបានស្កាល់ពីអ្វីដែលជាការបរាជ័ខ្លះ ពីព្រោះថាការបរាជ័យ និង ការទទួលបានជោគជ័យដើរទន្ទឹមគ្នាជានិច្ចដើម្បីឱ្យគេអាចយល់ដឹង ហើយចេះខិតខំច្បាមយកភាពជោគជ័យដាក់ខ្លួននាពេលក្រោយៗទៀត ។

៧ – មិនត្រូវលើកស្ទួយឱ្យកុមារទិញរបស់របរច្រើនយ៉ាង

ប្រសិនបើកុមារចង់បានតក្កតា ត្រូវជ្រើសរើសមួយណាដែលគេចូលចិត្តបំផុតត្រឹមតែមួយបានហើយ និង ត្រូវចេះលើកសរសើរដល់កុមារថាបានជ្រើសរើសតក្កតាបានល្អ ដើម្បីជាការលើកទឹកចិត្ត ព្រោះថា ការធ្វើបែបនេះនាំឱ្យកុមារមានការពេញចិត្តលេងរបស់គេចង់បានមួយនេះ និង ពិសេសមានការសប្បាយចិត្តពីការជ្រើសរើសរបស់ខ្លួនគេថែមទៀត ។

៨ – ឱ្យកុមារយកសម្លៀកបំពាក់ ឬ របស់លេងបរិចាកឱ្យដល់អ្នកដទៃ

បើមានពេលត្រូវនាំកុមារទៅកាន់មជ្ឈមណ្ឌលបរិចាករបស់របរឱ្យបានញឹកញាប់ផង។ព្រោះថាការធ្វើបែបនេះ ដើម្បីបណ្តុះបណ្តាលឱ្យកុមារមានចិត្តសម្បុរសធម៌ និង គោរពដល់អ្នកដទៃកាន់តែច្រើនឡើង ។

៩ – បង្រៀនកុមារឱ្យស្គាល់តម្លៃប្រាក់កាស

បង្រៀនកុមារឱ្យចេះសន្សំប្រាក់ និង ពិសេសមានគម្រោងសន្សំច្បាស់លាស់ ប្រសិនបើមានការបង្រៀនកុមារតាំងតែពីក្មេងៗ នឹងមានមូលដ្ឋានក្នុងការគ្រប់គ្រងប្រាក់កាសបានល្អ មានភាពស្មោះត្រង់ និង ចេះក្នុងការសន្សំថែមទៀត ។

១០ – បញ្ជាក់ប្រាប់ពីបទពិសោធន៍របស់ខ្លួនឱ្យកូនតូចដឹង

ដើម្បីជាគំរូដល់កូនវិញ ឪពុកម្តាយចាំបាច់ត្រូវប្រាប់កូនពីការអ្វីដែលខ្លួនបានខិតខំកសាងគ្រួសារតាំងពីមុនរហូតមានដល់ពេលបច្ចុប្បន្ន ហើយបើគ្មានការខិតខំណាមួយទេនាពេលនេះក៏មិនមានអ្វីៗទាំងនេះដែរ ។ ត្រូវពន្យល់ប្រាប់គេពីការខិតខំការងារ និង ការរកប្រាក់កម្រៃបានយ៉ាងដូចម្តេចដើម្បីឱ្យកូនបានដឹងពីរាល់ឧបសគ្គផ្សេងៗ ហើយគេមានហេតុផល ចេះគិត និង ចេះដឹងពីតម្លៃផ្សេងៗបានកាន់តែច្រើនឡើង ៕

Saturday, July 9, 2016

វិធីបុកកាពិ បែបថៃ


#គ្រឿងផ្សំ៖
1- កាពិឆៅក្លិនឈ្ងុយមិនសូវប្រៃ 1ស្លាបព្រាបាយ
2- ខ្ទឹមស 5កំពិស
3- ស្ករស 3ស្លាបព្រាបាយ
4- ទឹកក្រូចឆ្មា 5ស្លាបព្រាបាយ
5- ម្ទេសហ៊ឹរ 8ទៅ10គ្រាប់
6- ត្រប់ពត់ញងលីងឲ្យស្រពាប់ 5ទៅ7គ្រាប់
7- ពងទាចៀនស្អំរសជាតិសាបៗ 7ទៅ8ចំណិតតូចៗ
8- ត្រីប្លាធូចៀនសាបៗ 2ទៅ3ក្បាល
9- បន្លែអន្លក់ចម្រុះ តាមចំណូលចិត្ត

#វិធីធ្វើ៖


1- យកកាពិដាក់ចូលត្បាល់ បកសម្បកខ្ទឹមសរួចបុកចូលគ្នាឲ្យម៉ត់
2- ដាក់ស្ករសចូល បុកបន្តទៀត រួចបន្តដាក់ម្ទេសហ៊ឹរ បុកឲ្យម៉ត់ ដាក់ត្រប់ពុតញងចូលបុកទក់ៗ សឹមដាក់ទឹកក្រូចឆ្មារចូល បុកឲ្យចូលសព្វជាតិគ្នា
3- ភ្លក្សមើល ថែមថយរសជាតិតាមចូលចិត្ត
4- ដួសដាក់ចានចង្កឹះញ៉ាំផ្ទាប់ជាមួយអន្លក់ ចម្រុះ រួមមានបន្លែឆៅ បន្លែស្រុស ត្រីប្លាធូចៀនសាប ពងទាចៀនស្អំរសជាតិសាប
ទទួលទានជាមួយបាយសក្តៅៗ ឆ្ងាញ់បំផុតក្នុងខែរងា ឬអាកាសធាតុត្រជាក់។


Thursday, July 7, 2016

របៀបចំហុយត្រីទឹកស៊ីអ៊ីវជាមួយគល់ខ្ទឹម


#គ្រឿងផ្សំ៖

- ត្រី ១ ក្បាល ប្រហែលជា ៤០០ ក្រាម
- គល់ខ្ទឹម ១០ គល់កាត់ប្រវែង ៣ ថ្នាំងដៃពីគល់ខ្ទឹមយកកូនកាំបិតពុះ ២-៣ កាំបិតសងខាងខ្ទឹមប៉ុន្តែកុំឲ្យដាច់
- ជីវ៉ាន់ស៊ុយ ហាន់តូចៗ
- ខ្ញី ១ មើមតូចហាន់ជាចំណិតសរសៃតូចៗ
- ទឹកស៊ីអ៊ីវ ៥ ស្លាបព្រាកាហ្វេ
- ប្រេងល្ង ២ ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ

#វិធីធ្វើ៖

១- មុនដំបូងអ្នកត្រូវលាយគ្រឿងផ្សំចូលទៅក្នុងកូនចានមួយដែលមាន គ្រឿងផ្សំដូចជាទឹកស៊ីអ៊ីវ, ប្រេងល្ង, ស្ករស, ប៊ីចេង និងអំបិលរួចហើយកូរវាឲ្យរលាយសប់ចូលគ្នារក្សាទុកដោយឡែកសិន។
២- យកត្រីរៀបដាក់ក្នុងចានបន្ទាប់មករៀបខ្ញី គល់ខ្ទឹមរាយពីលើត្រី រួចហើយក៍យកគ្រឿងផ្សំដែលបានលាយទុកនោះមកដាក់ពីលើដែរ។
៣- យកត្រីដែលបានលាយគ្រឿងផ្សំរួចរាល់ហើយដាក់ក្នុងឆ្នាំងដើម្បី ចំហុយប្រហែលជា១០-១៥ នាទីពេលដែលឆ្អិនហើយទើបអ្នកដាក់ជីវ៉ាន់ស៊ុយពីលើ ត្រីដែលបានចំហុយឆ្អិននោះជាការរួចរាល់៕



Tuesday, July 5, 2016

Adda ប្រត្តិកម្មអ្នកចម្រៀងចម្លងបទថៃ " ទាល់តែយូរទើបស៊ីអូនបាន " ឃើញហើយអាចក្អួតឈាម

Adda ប្រត្តិកម្មអ្នកចម្រៀងចម្លងបទថៃ ដាក់តែមួយម៉ាត់ ឃើញហើយអាចក្អួតឈាម


តារាចម្រៀងដែលចូលចិត្តបង្កើតបទ Original ច្រៀងគឺ អ្នកនាង Adda បានសរសេរ Status តែមួយម៉ាត់គត់ ជាមួយនឹងចម្រៀងដែលតារាចម្រៀងម្នាក់ ចម្លងមកពីបទថៃ ដែលកំពុងតែល្បីនាពេលបច្ចុប្បន្ន អាចធ្វើអោយ អ្នកចូលចិត្តចម្លងបទថៃ មកច្រៀង ក្អួតឈាមទាំងព្រឹកតែម្តង។ អ្នកនាង Adda បានសរសេរថា "RIP!  បេីកភ្នែកម៉ោលែងចង់ធ្វេីអីហ្មង this is not going to make my day I swear " ជាមួយបទចម្រៀង របស់កញ្ញា ម៉ាលីស ឡើងច្រៀងលើឆាក កម្មវិធី A1 Concert គឺបទ "ទាល់តែយូរទើបស៊ីអូនបាន"។
 

ចំពោះបទចម្រៀង របស់កញ្ញា ម៉ាលីស គឺជាបទចម្លងពីថៃ ដែលបទដើមមានចំណងជើងថា "Sai Va Si Bo Thim Kan" ដែលធ្លាប់បានបេក្ខនារីម្នាក់ យកមកច្រៀងប្រលងក្នុងកម្មវិធី The Voice ថែមទៀតផង។ ក្នុងនោះដែរ លោក ខាត់ ជេម និង លោក កែវ វាសនា ក៍បានចម្លងបទចម្រៀងមួយនេះ មកច្រៀងផងដែរ គឺបទ "បងមិនមែន Idol អូន" និងបទ "ស៊ីបានចេះតែស៊ីទៅ" ផ្ទុះការរិះគន់ម្តងរួចមកហើយដែរ។


គួរបញ្ជាក់ផងដែរថា មហាជនជាច្រើន កំពុងធ្វើការ រិះគន់យ៉ាងខ្លាំងចំពោះតារាចម្រៀង ខ្មែរដែលនិយមចម្លងបទបរទេសមកច្រៀង ហើយចំពោះបទ របស់កញ្ញា ម៉ាលីស ក៍ទទួលបានការរិះគន់យ៉ាងចាស់ដៃដែរ ដោយក្នុងនោះមានអ្នកខ្លះនិយាយថា "ចំលងគេមធ្យម ងំអត្តន័យចំរៀងស្មោគរោគ ធ្វើអោយអាប់យសតម្លៃខ្មែរ "៕

Monday, July 4, 2016

របៀបធ្វើចាហួយដូង

* របៀបធ្វើ ចាហួយដូង

* គ្រឿងផ្សំ
- ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ
- ស្ករស ២ ស្លាព្រាបាយ
- អំបិល មួយចឹប
- ដូងខ្ចី ១ ផ្លែ
- ខ្ទិះដូងដំបូង មួយកូនចាន

* វិធីធ្វើ
១. ដំបូងអ្នកត្រូវជិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ប៉ុន្តែប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើក្នោសកោសយកសាច់ចេញ។
២. បន្ទាប់ពីកោសាច់ចេញរួច អ្នកត្រូវចាក់ទឹកនោះចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់ អំបិល ស្ករ ព្រមទាំងចាហួយមួយស្លាព្រាចូល កូរឲ្យសព ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកកបាទក្រោម។
៣. បន្ទាប់ពីដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រងចាំឲ្យចាក់ខ្ទិះរងចាំឲ្យត្រជាក់បន្តិច។
៤. បន្ទាប់ពីចាក់ចាហួយចូលហើយ អ្នកត្រូវចាក់ខ្ទិះដូងដំបូងចូលទៅក្នុងឆ្នាំង រួចបន្ថែមម្សៅចាហួយដែលនៅសល់ចូលកូរឲ្យសពដាក់ដាំឲ្យពុះ។ ធ្វើការពិនិត្យមើលចហួយដែលមាននៅក្នុងដូងឲ្យប្រាកដថារឹងមុខលើអាចចាក់ខ្ទិះបាន រួចធ្វើការចាក់ខ្ទិះចូលរងចាំឲ្យត្រជាក់ ១០០ ភាគរយជាការស្រេច៕




Saturday, July 2, 2016

របៀបធ្វើខ្ទឹមជ្រក់

#របៀបធ្វើខ្ទឹមជ្រក់

#គ្រឿងផ្សំ
- ខ្ទឹមកំពិសធំ 8មើម
- ស្កសរ 8ស្លាបព្រាបាយ
- អំបិល 1ស្លាបព្រាកន្លះ
- ទឹកក្រូចឆ្មា កាចជាងកន្លះចានចង្កឹះ
- ម្ទេសឆា កាចជាងកន្លះចានចង្កឹះ

#របៀបធ្វើ
- បកសម្បកខ្ទឹមសរចេញហើយហាន់ស្តើងៗ បន្ទាប់មកចាក់គ្រឿងផ្សំទាំងអស់លាយច្របល់ចូលគ្នាអោយបាន2នាទី រួចដួសដាក់ក្រឡគ្របអោយជិត ទុក្ខមួយអាទិត្យទើបអាចញាុំបាន។





របៀបធ្វើបង្អែមសណ្តែកខៀវ

#របៀបធ្វើបង្អែមបបរសណ្ដែកខៀវ

#គ្រឿងផ្សំ៖
- សណ្តែកខៀវ ៣០០ ក្រាម
- ស្កសរ ៣០០ ក្រាម
- ខ្ទិះដូងចុង ៥០០ ក្រាម ខ្ទិះដូងដើម១០០ក្រាម
- សាគូរ ១០០ ក្រាម ត្រាំទឹក
- អំបិល 1 ចុងស្លាបព្រាកាហ្វេ

#វិធីធ្វើ:

១. ជាដំបូងអ្នកត្រូវយកសណ្តែកយកទៅលាងទឹកឲ្យស្អាតបន្ទាប់មកយកខ្ទិះដូងចុងដាក់ដាំអោយពុះ ដាក់សណ្ដែកខៀវ ចូល រហូតដាំទាល់តែសណ្តែករីក។
២. យកសាគូរយកទៅលាងទឹកឲ្យស្អាត និងត្រាំទឹកក្តៅឲ្យរីកប្រហែលជា ១៥ - ២០ នាទី។
៣. ពេលដែលមើលទៅសណ្តែករីកល្អហើយ ទើបអ្នកដាក់សាគូរចូលគ្របមួយភ្លក់មើលតាមចំណូលចិត្តចង់បាន ក្រោយមកទើបអ្នកបន្ថែម ស្កសរ, ខ្ទិះដូងដើម និងអំបិលបន្តិចនោះជាការរួចស្រេច៕







របៀបធ្វើបង្អែមសណ្តែកអង្គុយ ឬ បង្អែមចាដូវ

#របៀបធ្វើបង្អែមសណ្ដែកអង្គុយ ឬ បង្អែមចាដូវ

+ គ្រឿងផ្សំ៖
– សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– ស្ករស ៥០០ ក្រាម
– អំបិល ១ ស្លាបព្រាកាហ្វេ
– ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម

+ វិធីធ្វើ៖

១. មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។

២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។

៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសពរហូតដល់ឆ្អិន លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញុាំដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរស់ជាតិឆ្ងាញ់៕








របៀបធ្វើស្ករត្តោតពងមាន់

#របៀបធ្វើចាហួយស្ករត្នោតពងមាន់

#គ្រឿងផ្សំ៖
១-ពងមាន់ ២
• ២-ស្ករ ២ខាំ
• ៣-ខ្ទិះដូង ១កំប៉ុង
• ៤-ស្លឹកតើយ ៣សន្លឹក
• ៥-ម្សៅសារាយ ១ស្លាបព្រាបាយ
• ៦-ទឹក ១កំប៉ុង
• ៧-អំបិលចុងស្លាបព្រា

#របៀបធ្វើ៖
• ១- យកម្សៅចាហួយ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
• ២- គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
• ៣- យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកចាហួយ ហើយកូរអោយសព្វ រួចលើចុះ។
• ៤- ដួសទឹកចាហួយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
• ៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
• ៦- បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន។




របៀបធ្វើអាម៉ុកដូងខ្ចី

#របៀបធ្វើអាម៉ុកដូងខ្ចី

#គ្រឿងផ្សំ៖
- គ្រឿង បុកម៉ដ្ឋ
- ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ
- សាច់ត្រីសុទ្ធ មួយគីឡូ កាត់ដុំៗ
- ទឹកត្រី ៥ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករ ២ស្លាបព្រាបាយ
- ទឹកខ្ទិះដូង ៣០០ ml
- ម្សៅមី ១ស្លាបព្រាបាយ
- ពងមាន់ ២គ្រាប់
- ទឹក
- ស្លឹកក្រូចហាន់ឆ្មារៗ
- សរសៃម្ទេសប្លោកទុំ ហាន់ឆ្មារៗ
- ដូងខ្ចី សម្រាប់ដាក់អាម៉ុក

#របៀបធ្វើ៖

១. ចាក់ប្រេងក្នុងខ្ទិះអោយក្ដៅ ដាក់ម្ទេសឆ្អើរឆាអោយចេញពណ៌ក្រហមល្អ ដាក់គ្រឿងបុកហើយចូរ កូរឆាអោយឈ្ងុយ ទើបដាក់ខ្ទិះដូង ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយទៀត។
២. ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ
៣. ចាក់ត្រីចូល កូរអោយសព្វ
៤. យកខ្ទិះដូង១០០ml លាយទឹក ពងមាន់ និង ម្សៅមី ចាក់ចូល ហើយកូរអោយសព្វ ទាល់តែទឹកឡើងខាប់ រួចលើកចុះ
៥. សូមយកសាច់ត្រីកូរឆាជាមួយគ្រឿង ចាក់ចូលផ្លែដូងទើបចំហុយ ប្រហែល១០នាទី ទៅ ២០នាទី ឆ្អិនល្អហើយរោយសរសៃស្លឹកក្រូចនិងម្ទេសពីលើ ដើម្បីលំអជាការស្រេច។





របៀបធ្វើសាច់សាស៊ីវ

#របៀបធ្វើសាច់សាស៊ីវ (Barbecued Pork)

#គ្រឿងផ្សំ
- ស្រាសរ ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- លក្សអាហារពណ៌ក្រហម ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមសជញ្រ្ចាំ ៥ កំពិល
- ខ្ញីជញ្រ្ចាំ២ ស្លាបព្រាកាហ្វេ
- តៅហ៊ូកំប៉ុង ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ទឹក Hoisin ឬ ប្រេងខ្យង ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាបាយ
- សាច់ជ្រូក ៥០០ ក្រាមហាន់ជា៤ដុំ

#វិធីធ្វើ៖
១- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា កូរអោយសព្វ រូចយក ៣/៤ នៃគ្រឿងផ្សំ មកប្រលាក់ជាមួយសាច់ជ្រូក ច្របល់អោយសព្វ ទុកប្រហែលជា ១០ នាទី។
២- យកសាច់ទៅអាំងប្រហែលជា ១៥នាទី ទើបត្រលប់សាច់ម្តង ហើយ អាំង ប្រហែលជា ១៥នាទីទៀត ទើបយក។
៣- គ្រឿងផ្សំ ដែលនៅ សល់មក លាបសាច់ ហើយអាំងប្រហែលជា ៥ នាទីទៀត ជាការស្រច៕





របៀបធ្វើបបរខ្យងធាងត្រាវ

#របៀបធ្វើបបរខ្យងធាងត្រាវ
#គ្រឿងផ្សំ៖
- សាច់ខ្យង
- សាច់ត្រីរ៉ស់
- ធាងត្រាវ ហាន់ជាសង្វាមូល
- អង្ករ
- ខ្ទិះដូង
- គ្រឿងបុកហើយម៉ដ្ឋ
- ម្សៅស៊ប
- ស្ករស អំបិល ប៊ិចេង ទឹកត្រី
#វិធីធ្វើ៖
១- សាច់ត្រីរ៉ស់ដាក់ស្ងោរអោយឆ្អិន បេះសាច់ត្រីបុកជាមួយគ្រឿង ដាក់ ស្ករស អំបិល ប៊ិចេង បន្ដិចបានហើយយករសជាតិ។
២- ធាងត្រាវដាក់ស្ងោរ រម្ងាស់ឲ្យធុយរលួយ រួចដាក់អង្ករចម្អិនរហូតទាល់តែ អង្កររីកល្មម។
៣- បន្ទាប់មកដាក់គ្រឿងបុក និងសាច់ត្រីបុកចូលទុកឲ្យពុះ រួចហើយ ដាក់សាច់ខ្យងចូល។
៤- ពេលពុះហើយដាក់គ្រឿងផ្សំ អំបិល ស្ករស ម្សៅស៊ុប ទឹកត្រីបន្តិចៗ ភ្លក់មើលរសជាតិតាមចំណូលចិត្តឆ្អិនល្អ ដួសដាក់ចានញាំុជាមួយបន្លែអន្លក់ស្រស់ៗ ជាការស្រេច។


Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers