Loading...

Friday, July 1, 2016

វិធីធ្វើបាយមាន់ស្ងោរ

* វិធីធ្វើបាយមាន់ស្ងោរ

* គ្រឿងផ្សំមានដូចជា មាន់១ អង្ករ២ កំប៉ុង ក្រូចងាំង៉ូវ (សំរាប់ទឹកស៊ុបងាំង៉ូវ តែបើយើងចង់ធ្វើទឹកធម្មតាយើងថែមដំឡូងបារាំង ការ៉ុត ឆៃថាវ ) ការ៉ុត ខ្ទឹមបារាំង(យកដាក់ដុតឲ្យឈ្ងុយ) ម្សៅរមៀត ឬរមៀតស្រស់(ដោយយកត្បាល់បុកឲ្យម៉ត់រួចពូតយកតែទឹក) ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល ប៊ីចេង ស្លឹកខ្ទឹម ខ្ទឹមសរ។

* វិធីធ្វើ មុនដំបូងយកឆ្នាំងដាំឲ្យរៀងច្រើនបន្តិចឲ្យពុះ រួចដាក់មាន់ចូលរង្ងាស់ដោយបន្ថែមអំបិលចូលក្នុងឆ្នាំងបន្តិច។ពេលរង្ងាស់បានបន្តិច យើងដាក់ការ៉ុត ខ្ទឹមបារាំងដែលបានដុតចូលដើម្បីឲ្យទឹកស៊ុបមានជាតិផ្អែមរួច រង្ងាស់ដល់សាច់មាន់ឆ្អិនរហូតដល់ឆ្អិន ប៉ុន្ដែកុំឲ្យរលួយសាច់មាន់ពេក ពេលដែលមាន់ឆ្អិនស្រង់មាន់ចេញ។
បន្ទាប់មកយកអង្ករលាយទឹកឲ្យស្អាតរួចទុកឲ្យស្រស់ទឹក បន្ទាប់មកយកខ្ទឹមសចិញ្ចាំឲ្យម៉ត់ ដាក់ខ្ទះដាក់ប្រេងចូលរួចបំពងខ្ទឹម ពេលដែលខ្ទឹមក្រហមដាក់អង្ករចូលឆា ដោយបន្ថែមទឹកត្រីបន្តិច ស្ករសបន្តិច អំបិលបន្តិច ម្សៅស៊ុបបន្តិច ប៊ីចេងបន្តិចឆាចូលគ្នាឲ្យសប់ បន្ទាប់មកទៀតយកម្សៅេមៀត(បើយើងប្រើម្សៅត្រូវលាយជាមួយទឹកបន្តិចសឹមចាក់ចូលក្នុងអង្ករ) ឬទឹករមៀតដែលយើងបានបុកពូតយកទឹក ដាក់ក្នុងអង្ករដែលកំពុងឆាច្របល់ឲ្យសប់ចូលគ្នាកុំឲ្យពណ៌នៅដុំ ពេលដែលអង្កររាងឆ្អិន យើងបិទភ្លើងឲ្យយកឆ្នាំងមួយទៀត ដោយផ្ទេរអង្ករដែលឆាចូលក្នុងឆ្នាំងសំរាប់ដាំបាយ ប៉ុន្ដែយើងក៍អាចប្រើឆ្នាំងអគ្គីសនីក៍បាន ឬឆ្នាំងធម្មតាក៍បាន រួចដាក់ទឹកស៊ុបដែលបានរង្ងាស់ចូលឲ្យសមល្មមតាមបរិមាណបាយដែលដាំកុំឲ្យជ្រាយពេក ឬស្រួយពេក។ សំរាប់ទឹកស៊ុបតាមចំនូលចិត្ត បើយើងចូលចិត្តងាំង៉ូវ យើងគ្រាន់តែបន្ថែម ទឹកត្រី  ស្ករស ប៊ីចេង ទឹកក្រូចងាំង៉ូវចូលភ្លក់តាមរសជាតិជូរប្រៃសមល្មមតាមការចូលចិត្ត ពេលដែលបិទភ្លើងសឹមដាក់ក្រូចងាំង៉ូវចូលធ្វើអ៊ីចឹងទើបស៊ុបមិនល្វីង។សំរាប់អ្នកចូលចិត្តស៊ុបធម្មតា យើងថែមគ្រឿង ស្ករស អ ប៊ីចេង ទឹកត្រីដូចគ្នា ប៉ុន្តែយើងអាចបន្ថែមបន្លែដូចជាដំលូងបារាំង ឆៃថាវ អីជាដើម ដោយសារទឹកស៊ុបមានការ៉ុតនិងខ្ទឹមបារាំងរួចហើយ ចឹងអាចភ្លក់មើលរសជាតិសមល្មមតាមការចូលចិត្ត។ ពេលដែលបាយឆ្អិន យើងដួសដាក់ចាន ដោយកាប់សាច់មាន់ដាក់ពីលើ ទឹកស៊ុបដាក់កូន ហើយយើងក៍អាចបន្ថែមដូចជាទឹកត្រីបុក ទឹកស៊ីអីវ សំរាប់ញាំជាមួយសាច់មាន់ និងជ្រក់ជាដើម តែប៉ុននេះជាការស្រេច។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers