Loading...

Saturday, July 2, 2016

វិធីធ្វើទឹកសណ្តែក

#របៀបធ្វើទឹកសណ្ដែក

#គ្រឿងផ្សំ ៖
- សណ្តែកសៀង១គីឡូ
- ទឹក១០លីត្រ ស្ករ១គីឡូ
- អំបិល១ស្លាបព្រាកាហ្វេ
- ស្ករស

#វិធីធ្វើ៖
១- យកសណ្តែកសៀង១គីឡូ ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។
២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក៣លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។
៣- យកទឹក៧លីត្រទៀត មកថែមជាមួយនឹងទឹកសណ្តែកសុទ្ធ ហើយដាំអោយពុះ។
៤- ដាក់ស្ករនិងអំបិលចូល អោយពុះសព្វ។
៥- ពិសាក្តៅៗក៏បាន ត្រជាក់ក៏បាន តាមចំណូលចិត្ត។
៦- បើចង់ខាប់ កាត់បន្ថយចំនួនទឹក។
៧- បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ។
៨- ចំពោះមាតាដែលខ្វះទឹកដោះ អាចយកទឹកសណ្តែកនេះ ជួយបំប៉នសុខភាពទារកបាន ដោយកាត់បន្ថយចំនួនស្ករពីរខាំ ក្នុងសណ្តែកមួយគីឡូ។ ចំពោះទារកក្រោម៦ខែ គេមិនអោយមានជាតិស្ករឡើយ។ជាតិផ្អែម នឹងធ្វើអោយទារកអន់ភ្នែក ឬ រពឹសចាប់មិនជាប់ ឬ កើតទឹកនោមផ្អែម ជាពិសេស ពេលទារក នៅក្រោមអាយុ ២ខួប។ ចំណែកស្ត្រីសរសៃខ្ចី គួរបរិភោគ ជាតិស្ករ អោយបានតិចបំផុត នៅមុនកូនអាយុមួយខួប ការពារមិនអោយមានទឹកនោមផ្អែម។ ប៉ុន្តែ ស្រីអាចបរិភោគផ្លែឈើធម្មជាតិ ដែលមានជាតិផ្អែមបាន គ្រាន់តែពុំគួរបរិភោគ ជាតិស្ករផលិតឡើយ។
៩- ចំពោះមនុស្សទូទៅ ការបរិភោគទឹកសណ្តែក នឹងជួយផ្សះជម្ងឺបែកស្រកា អោយស្បែកប្រែរលោងស្អាតមកវិញ។
១០- ដើម្បីធ្វើទឹកសណ្តែកអោយចេញពណ៌បៃតង គេត្រូវបុកស្លឹកតើយ ពូតយកទឹក ទៅដាក់លាយជាមួយទឹកសណ្តែក ហើយដាំអោយពុះ ទើបដាក់ស្ករអំបិល។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers