Loading...

Friday, July 1, 2016

វិធីធ្វើតុងយ៉ាំបង្កង

* វិធីធ្វើតុងយ៉ាំ បង្កង

* គ្រឿងផ្សំ
- គល់ស្លឹកគ្រៃមួយគល់
- បង្កងស្រស់ ៧
- ខ្ទឹមសរ ២ ឬ ៣ កំពិស
- គ្រឿងតុងយាំ ១ ដុំតូច
- អំបិល ១ ស្លាព្រាកាហ្វេ
- ទឹកត្រី ១ ស្លាព្រាបាយ
- ស្ករ ២ ស្លាព្រាកាហ្វេ
- ស្លឹកជី
- រំដេង ១ ដុំតូច
- ស្លឹកក្រូចសើច 3សន្លឹក
- ផ្សិតចំបើង
- ប៉េងប៉ោះ
- ខ្ទឹមបារាំង

* វិធីធ្វើ
១. អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
២. រំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា។
៣. ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង , ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃចូលចាំមួយ រំពុះដាក់ ផ្សិតចំបើង ប៉េងប៉ោះពុញជា៤ ខ្ទឹមបារាំងហាន់ស្តើងៗ គ្រឿងតុងយាំចូលកូរឲ្យសព្វ បន្លែម ស្ករទឹកត្រីអំបិលចូល(ប្រសិនបើអ្នកយកខួរបង្កងចេញបង្កងត្រូវចាក់ខួរចូល) ចាំហូតដល់បង្កងឆ្អិនជាការស្រេច។
៤. នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បីឲ្យនៅក្តៅៗ ព្រោះវាអាចជួយបន្ថែមឲ្យមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។
# អាចថែមទឹកដោះគោឆៅ ទៅតាមចំណូលចិត្ត 💚

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers