Loading...

Friday, July 1, 2016

វិធីធ្វើសំឡ កកូរ


* វិធីធ្វើសំឡកកូរ


* គ្រឿងផ្សំ ត្រី ឬ ឆ្អឹងជំនីជ្រូក ឬសាច់មាន់(ជ្រើសរើសតាមចំណូលចិត្ត)
បន្លែកកូរ(ល្ពៅទុំ ល្ហុងខ្ចី ខ្នុរខ្ចី ត្រប់វែង ត្រប់ពុតរំញង ស្លឹកបាស់ ស្លឹកម្រុំ ស្លឹកម្រះ ) អង្ករលីង ប្រហុកចិញ្ចាំ គ្រឿងបុក (ស្លឹកគ្រៃ រមៀត រំដេង ស្លឹកក្រូចសើច ខ្ទឹមសរ) អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងឆា។

* វិធីធ្វើ លីងអង្ករ  យក ស្លឹកគ្រៃ រមៀត រំដេង ស្លឹកក្រូចសើច ហាន់ឲ្យល្អិត(គ្រឿងទាំងអស់យើងរំលែកចេញខ្លះមុនពេលបុក) បន្ទាប់មក
យកអង្ករលាងទឹកឲ្យស្អាត រួចលីងលើខ្ទះដាក់ភ្លើងតិចៗ ពេលដែលអង្ករ
ចាប់ផ្ដើមប្រែពណ៌តិចៗ យើងដាក់គ្រឿងដែលហាន់ចូល លីងជាមួយគ្នា
រហូតដល់អង្ករប្រែពណ៌ក្រហម។ ទុកឲ្យត្រជាក់សឹមកិនឬបុកឲ្យម៉ត់។
វិធីលីងត្រប់ពុតរំញង ប្រឡេះវាចេញពីទង រួចលាងទឹកឲ្យស្អាត យកខ្ទះ
ដាក់ប្រេងបន្តិច លីងវាប្រហែល២ ឬ៣នាទី ទុកឲ្យត្រជាក់បន្តិច ដាក់ក្នុង
ត្បិលយកអង្រែញុំលើវាតិចៗកុំឲ្យបែកខ្លាំងពេក។
វិធីស្លរ  យកឆ្នាំងបើកភ្លើងរួចចាក់ប្រេងឆាបន្តិច ដាក់គ្រឿងបុក(កុំដាក់ទាំងអស់ទុកខ្លះបង់ពេលជិតឆ្អិន)ចូលឆាឲ្យ
ឈ្ងុយគ្រឿង រួចដាក់ប្រហុកចិញ្ចាំចូល ឆាឲ្យឈ្ងុយតិចទៀត រួចដាក់សាច់
ចូល ហើយធ្វើការផ្សំគ្រឿង។ យើងអាចបន្ថែមទឹកបន្តិចដើម្បីរង្ងាស់សាច់
ឲ្យចូលជាតិជាមួយគ្រឿង បន្ទាប់មកដាក់បន្លែរចូលលើកលែងតែបន្លែស្លឹក
កូរឲ្យបន្លែរៀងទ្រោមបន្តិចចាក់ទឹកបន្ថែមឲ្យសមល្មមតាមសាច់និងបន្លែរ។
បន្ទាប់មកទៀតដាក់អង្ករលីងចូល ទុកឲ្យពុះឆ្អិនបន្លែរ ចុងក្រោយយើង
ដាក់បន្លែរស្លឹក ត្រប់ពុតរំញងលីង នឹងគ្រឿងដែលនៅសល់ រួចភ្លក់ចុង
ក្រោយតាមរសជាតិដែលចូលចិត្តរួចជាការស្រេច។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers