Loading...

Friday, July 1, 2016

វិធីញាំក្រអៅឈូក

* ញាំក្រអៅឈូក

*គ្រឿងផ្សំ
-ក្រអៅឈូក
-បង្កង រឺ បង្គា សាច់ជ្រូកបីជាន់ រឺ សាច់មាន់ ( តាមចំណូលចិត្ត )
- ទឹកត្រី ស្ករអំបិល ក្រូចឆ្មារ ម្សៅខ្នរ
- ជី គ្រប់មុខ
-ម្ទេសហិល
-ខ្ទឹមស ខ្ទឹមក្រហម ឬ  ខ្ទឹមបារាំង
- សណ្តែកដីលីង ឬ  គ្រាប់ស្វាយចាន្ទី

* របៀបធ្វើ
- ស្ងោរសាច់អោយ ឆ្អិនល្អ រួចដួលមកត្រាំ ក្នុងទឹកត្រជាក់ លាយ ទឹកកក ៧-១០នាទី
- ខ្ទឹមក្រហម ហាន់ស្តើងៗ
-ក្រអៅឈូកលាងឱ្យស្អាត ហើយចិតស្តើងៗ ឬ ចិត២ថ្នាំងពុះជា២។  ដាក់ចូលក្នុង ចានគោម១
# បុកខ្ទឹម ឬ ហាន់ខ្ទឹមស ម្ទេស ស្ករ ចូលគ្នា រួចថែមទឹកត្រី ម្សៅខ្នរ ទឹកក្រូចឆ្មារ ភ្លក់រសជាតិ ល្មមឆ្ងាញ់រាងចាស់គ្រឿងបន្តិច យកមកច្របល់ជាមួយ ក្រអៅឈូក (១)
# ស្រង់សាច់យកមកបេះ រឺ ហាន់  បន្ទាប់ យកមកច្របល់ នឹង (១) ,
# ពេលទទួលទាន ច្របល់ចូលគ្នា ជាមួយជីគ្រប់មុខ រួចរោយសណ្តែកដី  រឺ គ្រាប់ស្វាយចាន្ទី ម្ទេសហិលទៅតាមជំនូលចិត្ត

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers