Loading...

Friday, July 1, 2016

វិធីធ្វើប្រហុកដុតក្រសាំងខ្ចប់ស្លឹករមៀត

+ វិធីធ្វើប្រហុកដុតក្រសាំងខ្ចប់ស្លឹករមៀត

* គ្រឿងផ្សំ៖
ប្រហុក ក្រសាំង សាច់ជ្រូកបីជាន់ ស្លឹករមៀត ស្លឹកចេក ខ្ទឹមស ខ្ទឹមក្រហមគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស
ស្ករស អំបិល ម្សៅស៊ុប ត្រសក់ ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្ដែកកួរ។

* វិធីធ្វើ៖
- ដំបូងត្រូវយកត្រីប្រហុកទៅលាងទឹកឲ្យស្អាត រួចសឹមយកមកចិញ្ច្រាំឲ្យម៉ដ្ឋល្អ។
- សាច់ជ្រូកបីជាន់ត្រូវចិញ្ច្រាំមុននឹងបន្ថែមក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំចូលគ្នា។
- ចំពោះស្លឹកគ្រៃ និងស្លឹកក្រូចសើចត្រូវបុកវាក្នុងត្បាល់ឲ្យម៉ដ្ឋសិន សឹមយកមកចិញ្ច្រាំជាមួយប្រហុក និងសាច់ជ្រូកបីជាន់ ដោយបន្ថែមម្ទេស ស្ករស អំបិល និងម្សៅស៊ុប។
- ប្រហុកដែលចិញ្ច្រាំរួចត្រូវខ្ចប់ស្លឹករមៀត ហើយរុំស្លឹកចេកមួយជាន់ទៀតដើម្បីឲ្យវាមានក្លិនឈ្ងុយ មុននឹងយកទៅដុតរយៈពេលប្រមាណ ២០ នាទីដោយប្រើកម្ដៅភ្លើងងំតិចៗ។
បញ្ជាក់៖  ប្រហុកដុតនេះអាចញ៉ាំផ្ទាប់ជាមួយបន្លែអន្លក់ត្រសក់ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្ដែកកួរ ឬបន្លែដទៃទៀតតាមចំណូលចិត្ត៕


0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers