Loading...

Saturday, July 2, 2016

វិធីធ្វើនំជើងជ្រូក

#វិធីធ្វើនំជើងជ្រូក

#គ្រឿងផ្សំ៖
-ម្សៅខ្សាយ ២ ចានចង្កឹះ
- ពងមាន់ ២ គ្រាប់ ពងទាក៏បាន
- ទឹកក្តៅ ២ ចានចង្កឹះ
- សណ្ដែកបាយ កន្លះចានចង្កឹះ
- សណ្ដែកដី
- បុិគក់ ឈូសជាសសៃៗល្អិតៗ
- ស្ករស ២ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ពុម្ភធ្វើនំ
- ប្រេងឆា

#វិធីធ្វើ៖
១- លាយម្សៅខ្សាយជាមួយទឹកក្ដៅ កូរអោយសព្វ ទើបចាក់គ្រឿងផ្សំទាំងអស់ចូលគ្នា កូរលាយគ្នាអោយសព្វល្អម្ដងទៀត
២- ដាក់ឆ្នាំងខ្ទះអោយក្ដៅ ចាក់ប្រេងឆាចូលអោយក្ដៅខ្លាំង។
៣- ដួសល្បាយម្សៅលាយហើយ ដាក់ពុម្ពនំ បំពងរហូតទាល់តែក្រៀម ទើបឆ្កើសនំចេញពីពុម្ពនំ រួចហើយបំពងអោយ ក្រៀមក្រហមស្រួយ លើកឡើង ស្រង់អោយអស់ជាតិខ្លាញ់ រៀបដាក់ចាន ញាំុលេងធម្មតាក៏បាន ហើយក៏អាចញាំុផ្ទាប់ នំបញ្ចុក សាលាដ និងជី បន្លែផ្សេងៗទៀត ជ្រលក់ទឹកត្រីផ្អែម រឹតតែមានរសជាតិឆ្ងាញ់ ៕



0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers