Loading...

Friday, July 1, 2016

វិធីធ្វើប្រហិតសាច់គោ

* វិធីធ្វើប្រហិតសាច់គោ

* គ្រឿងផ្សំ សាច់គោយកសាច់សុទ្ធលាងទឹកអោយស្អាតក្លាសេក្នុងទូរទឹកកកអោយរាងកកតិចៗ ម្សៅពោត ទឹកត្រជាក់មួយកូនពែងតូច ស្ករស អំបិល ទឹកត្រី ម្រេច ប៑ីចេង(បើមិនទំលាប់ប្រើមិនបាច់ដាក់ក៏បាន) baking powder(បើសាច់មួយគីឡូដាក់តែមួយស្លាបព្រាកាហ្វេរបានហើយ)។

* វិធីធ្វើ យកសាច់គោដាក់ក្នុងម៉ាសីុនកិនអោយម៉ត់។ បន្ទាប់មកទឹកត្រជាក់លាយជាមួយគ្រឿងផ្សំខាងលើតាមចំនូលចិត្ត តាមរសជាតិដែលយើងចូលចិត្ត រួចហើយចាក់ចូលក្នុងសាច់ដែលយើងបានកិន ដើម្បីធ្វើការកិនលាយជាមួយគ្រឿងដែលយើងបានផ្សំម្ដងទៀត ប្រហែល១០ទៅ១៥នាទីដើម្បីអោយសាច់ប្រហិតស្វិតល្អ។ បន្ទាប់មកយកសាច់ដែលកិនរួចដួសដាក់ចានទុកក្នុងទូរទឹកក២០នាទី ចុងក្រោយយកឆ្នាំងដាំទឹកអោយពុះ ពេលទឹកពុះហើយយើងត្រូវធ្វើការបង្អង់ភ្លើង អោយពុះតិចៗបានហើយ រួចលុញប្រហិតអោយមូលទៅតាមទំហំយើងពេញចិត្ត រួចបង់ចូលទឹកដែលយើងដាំទាល់តែវាអណ្ដែតឡើងចឹងមានន័យថាប្រហិតនឹងឆ្អិតហើយ រួចស្រង់ដាក់ទឹកធម្មតាបន្ដិចជាការស្រេច ។យើងអាចយកវាទៅចៀន ដាក់ក្នុងស៑ុប និងអាចញាំជាមួយទឹកជ្រលក់ផ្សេងៗតាមចំនូលចិត្ត។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers