Loading...

Saturday, July 2, 2016

វិធីធ្វើស៊ុបពងទាកូន

#របៀបធ្វើស៊ុបពងទាកូនឆ្ងាញ់ៗ

#គ្រឿងផ្សំ៖
- ពងទាកូន ១០ គ្រាប់
- ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
- ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
- គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម
- ស្លឹកក្រូច ៤ សន្លឹក
- ខ្ទឹមស ៤ កំពិស ដំអោយបែក
- រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
- ស្ករ ២ស្លាបព្រាបាយ - អំបិល ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
- ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
- ទឹកត្រី ១ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១ កុំប៉ុង
- ទឹក ២-៣ លីត្រ
- បន្លែ តាមចំណូលចិត្ត
- សាច់ តាមចំណូលចិត្ត

#របៀបធ្វើ៖
- ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក។
- យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។
- ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។
- ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច៕
ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា ដាក់បន្លែនឹងសាច់តាមចំនូលចិត្ត។




0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers