Loading...

Friday, July 1, 2016

របៀបធ្វើហុងជើងជ្រូក


* របៀបធ្វើហុងជើងជ្រូក
ការធ្វើហុងជើងជ្រូកវាមានការស្រដៀងនិងខជើងជ្រូកដែរ ប៉ុន្ដែវាមានខុសនឹងគ្រឿងផ្សំមួយចំនួន។

* គ្រឿងផ្សំ ជើងជ្រូក ឈើអែម ពុយកាក់ ស្ករត្នោត អំបិល ម្រេច ប៊ីចេង ប្រេងខ្យង ខ្នុរខ្ចីកាត់ជាដុំ ខ្ទឹមសចិញ្ចាំ ប្រេងឆា និងម្សៅស៊ុប។

* វិធីធ្វើ មុនដំបូងយកជើងជ្រូកលាងទឹកឲ្យស្អាតកាត់ជាដុំៗ រួចហើយធ្វើការប្រលាក់ជាមួយគ្រឿងទេសមានដូចជា អំបិល ទឹកត្រី ប្រេងខ្យង ប៊ីចេង ម្រេចនិងម្សៅស៊ុបឲ្យសប់ទុកមួយឡែក។យកឆា្នំង
បើកភ្លើងចាក់ប្រេងឆាចូលបន្តិច រួចដាក់ឈើអែមនិងពុយកាក់ចូល
លីងឲ្យឈ្ងុយ បន្ទាប់មកដាក់ស្ករត្នោតចូលកូរអោយប្រហមដូចជាខធម្មតា បន្ទាប់ទៀតខ្ទឹមសចិញ្ចាំចូលរួចហើយដាក់សាច់ ដែលបានប្រលាក់ចូលកូរឲ្យសប់ ដោយបន្ថយភ្លើង កុំខ្លាំងពេកជៀសវាងការខ្លោច ដោយរង្ងាស់សាច់ជាមួយនិងគ្រឿងផ្សំឲ្យចូលគ្នា អ្នកអាចបន្ថែមទឹកតិច
បើសិនអ្នកមើលឃើញថាគោកពេកងាយស្រួលក្នុងការរង្ងាស់សាច់ជាមួយនិងគ្រឿងទេស។ ពេលដែលសាច់រង្ងាស់មានពណ៍ក្រហមស្អាត ហើយនោះយើងត្រូវធ្វើការដាក់ខ្នុរខ្ចីចូល ដោយបន្ថែមទឹកតិច ឲ្យខ្នុរចូលជាតិជាមួយសាច់ និងគ្រឿងទេស ។ ពេលខ្នុរចាប់ជាតិជាមួយសាច់ និងគ្រឿងទេសហើយ ចុងក្រោយយើងត្រូវបន្ថែមឲ្យច្រើនបន្ថិច ដើម្បីរង្ងាស់សាច់ឲ្យផុយ និងងំល្អ។ អ្នកអាចភ្លក់បន្ថែមរសជាតិតាមការចូលចិត្ត ប៉ុន្តែហុងវាមិនត្រូវការរសជាតិប្រៃពេកទេ វាត្រូវការរសជាតិរាងផ្អែមបន្តិច។
សុំទោសថ្ងៃនេះមានរូបភាពដោយសារបងប្អូនសំណូមពរប្រញាប់មិនបានធ្វើ។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers