Loading...

Friday, July 1, 2016

វិធីធ្វើមាន់ស្ពៃខៀវ

* វិធីធ្វើមាន់ស្ពៃខៀវឬមាន់ត្រជាក់

* គ្រឿងផ្សំ
ទឹកសុីអីវ
ប្រេងខ្ចង
ប្រេងល្ង
ប៊ីចេង
ស្ករស
ប្រេងឆា
ខ្ទឹមចិញ្រ្ចាំ
ពុយកាក់(ផ្កាច័ន្ទ)
ឈើអែម
ខ្ញី ( បុកពូតយកតែទឹក)
ឃិនឆាយ
សាច់មាន់(ស្ងោរឲ្យឆ្អិនបេះយកតែសាច់)
ស្ពៃខៀវ(យកតែដើម)

* វិធីធ្វើ
១.ដាំទឹកស្ងោរសាច់មាន់ឲ្យឆ្អិនល្អរួចបេះយកតែសាច់។ យើងដាក់ដាំទឹកម្ដងទៀតដើម្បីស្រុះដើមស្ពៃខៀវ ប្រហែលជា២នាទី ពេលដែលយើងស្រុះដើមស្ពៃខៀវហើយ យើងយកចានដាក់ទឹកកកត្រាំដើមស្ពៃដែលយើងបានស្រុះរួចដើម្បីឲ្យដើមស្ពៃស្រួយល្អ។
២.យើងខ្ទះដាក់ប្រេងឆាបំពងខ្ទឹមដែលយើងបានចិញ្រ្ចាំរួច ហើយទុកមួយលែក ។ បន្ទាប់មកយកកូនចានលាយទឹកជ្រលក់ទៅតាមបរិមាណសាច់និងបន្លែររបស់យើង។ យើងដាក់ ទឹកសុីអីវ ប្រេងខ្ចង ប្រេងល្ងរ ស្ករស ប៊ីចេង ច្របល់ចូលគ្នាឲ្យសប់រួចចាក់ទឹកធម្មតាចូលបន្តិច រួចហើយយើងយកខ្ទះដាក់ប្រេងឆាបន្ថិច រួចដាក់ពុយកាក់ឈើអែម(ដាក់តែបន្ថិចបានហើយ) ខ្ទឹមសរលីងឲ្យឈ្ងុយរួចដាក់ដើមឃិនឆាយ បន្ទាប់មកដាក់ទឹកជ្រលក់ដែលយើងបានលាយចូលដាំឲ្យពុះរួចបិទភ្លើងចាក់ទឹកខ្ងីចូលដាក់ទុកមួយឡែក។
៣. យើងយកដើមស្ពៃដែលយើងត្រាំទឹកករួច ស្រង់ឲ្យស្រស់ទឹក រួចយកចានមួយហើយយើងច្របល់ដើមស្ពៃជាមួយខ្ទឹមលីង ដែលយើងបានលីងទុកចូលបន្ថិច និងទឹកជ្រលក់ដែលបានលាយបន្ថិច ច្របក់រួចទុកមួយឡែក។ យើងយកចានមួយទៀតមកច្របល់សាច់មាន់ ខ្ទឹមលីង និងទឹកជ្រលក់ដែលនៅសល់ពីច្របល់ជាមួយដើមស្ពៃ។ ចុងក្រោយយើងយកចានគ្រឡូម(ចានសំឡរ) យើងរៀបដាក់ ស្លឹកឃិនឆាយ បន្ទាប់មកសាច់មាន់ បន្ទាប់មកទៀត ស្ពៃខ្មៅ រួចហើយយើងយកចានសំប៉ែតមួយគ្រប់ពីលើចានដែលយើងបានរៀបសាច់និងបន្លែរហើយក្រឡាប់ចាននោះ មុននឹងយើងទទួលទទួលទានយើងត្រូវយកទៅក្លាសេរឲ្យត្រជាក់សិន(ពេលដែលយើងទទួលទានចាំយើងដកចានគ្រឡូមចេញ ដើម្បីឲ្យសាច់ចាប់ជាប់ជាមួយបន្លែរ)។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers