Loading...

Friday, July 1, 2016

របៀបធ្វើសាច់ចិញ្រ្ចាំនំបបុ័ងដាក់សាច់

* របៀបធ្វើសាច់ចិញ្រ្ចាំនំបុ័ងដាក់សាច់

* គ្រឿងផ្សំ សាច់ជ្រូកស្មាមុខ ថ្លើមជ្រូក នំប័ុង ទឹកដោះគោ ខ្ទឹមក្រហម អំបិល ម្រេច ស្ករស ម្សៅស៊ុប ប័រ សា្រសំរាប់
ធ្វើម្ហូប(ដាក់ចូលបន្តិចដើម្បីកាត់ក្លិនឆ្អាប
របស់សាច់)ពងមាន់ ឬពងទា។

* វិធីធ្វើ ហែកនំប័ុងយកតែសាច់ទន់ខាងក្នុង
ដាក់ក្នុងចានចាក់ទឹកដោះគោក្នុងបរិមាណសមល្មមទុកឲ្យ រីក បន្ទាប់មកសាច់ជ្រូក ថ្លើមជ្រូកដាក់ក្នុងម៉ាសីុនកិនជាមួយ
ខ្ទឹមក្រហម ម្រេច ពងមាន់ឬទា អំបិល ស្ករសម្សៅស៊ុប ស្រាចូលបន្តិច និងនំប័ុងដែលបានត្រាំជាមួួួយទឹកដោះគោ យើងធ្វើការកិនឲ្យម៉ត់ក្លាយជាល្បាយ ។
តែបើយើងគ្មានម៉ាស៊ីនយើងចិញ្ចាំសាច់ជ្រូក ថ្លើម និងខ្ទឹមក្រហមទាល់តែម៉ត់ខៃ សឹមលាយជាមួយគ្រឿងផ្សំខាងលើ។ យើងយកចានមួយរួចលាបប័រក្នុងចានឲ្យសប់រួចសាច់ដែលបានកិន ឬចិញ្ចាំចូល
រួចធ្វើការចំហុយរហូតដល់ឆ្អិនជាការ
ស្រេច។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers