Loading...

Saturday, July 2, 2016

វិធីធ្វើភ្លាសាច់មឹក

#របៀបធ្វើសាច់ភ្លាមឹក

#គ្រឿងផ្សំ
- មឹកធំៗ ៣ក្បាល
- គល់ស្លឹកគ្រៃ ២ដើមហាន់ស្តើងៗ
- ខ្ទឹមក្រហម ៥ដុំហាន់ស្តើងៗ
- ដើមខ្ទឹមហាន់ល្អិតៗ ២ស្លាព្រាបាយ
- ជីវ៉ាន់ស៊ុយហាន់ល្អិតៗ ២ស្លាព្រាបាយ
- ជីអង្កាម ១ចានចង្កិះ
- ម្ទេសទុំ ១០ផ្លែ
- ខ្ទឹមស ១០កំពិស
- ទឹកត្រី ២ស្លាព្រាបាយ
- ទឹលក្រូចឆ្មា ៤ស្លាព្រាបាយ
- ម្ទេសជ្រក់ ១ស្លាព្រាបាយ
- ស្ករស ១ស្លាព្រាកាហ្វេ

#វិធើធ្វើ៖
- បុកខ្ទឹមស និងម្ទេសទុំជាមួយគ្នាអោយម៉ដ្ធ ដួសដាកចាន យកម្ទេសជ្រក់ ទឹកត្រី ស្ករ ក្រូចឆ្មា មកលាយជាមួយគ្នាអោយសព្វ។
- យកមឹកមកធ្វើអោយស្អាត យកកាំបិតឆូតមឹកតិចៗ រួចហាន់តូចល្មម។
- ដាំទឹកអោយពុះ ដាក់មឹកស្រុះ រហូតដល់ឆ្អឹន រួចស្រង់ដាក់ត្រាំក្នុងទឹកត្រជាក់។
- យកចានមួយដាក់មឹក ដាក់ទឹកត្រីបុក ចូលកូរពីរបីត្រលប់ សឹមដាក់គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹម លាយចូលគ្នាអោយសព្វ រួចរោយជីអង្កាមពីលើជាការស្រច៕


0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers