Loading...

Friday, July 1, 2016

របៀបធ្វើគីមឈីកូរ៉េ

* រប្រៀបធ្វើគីមឈីកូរ៉េ

គ្រឿងផ្សំ
ស្ពៃបូកគោ
ការ៉ុត
ឆៃថាវ
ដើមខ្ទឹម
ខ្ញី
ខ្ទឹមសរ
ខ្ទឹមបារាំង
ផ្លែប៉ោម ផ្លែសារី (ដាក់ក៏បានមិនដាក់ក៏បាន)
ម្ទេសម៉ត់កូរ៉េ(មានលក់តាមផ្សារទំនើប និងម៉ាតកូរ៉េ)
ទឹកត្រី
អំបិល
ស្ករស

* វិធីធ្វើ
១. យើងយកបន្លែរដែលយើងបានរៀបរាប់ខាងលើមកលាងជំរះទឹកឲ្យបានស្អាតល្អ បន្ទាប់មកយើងយកស្ពៃបូកគោកាត់វាជាដុំ រួចហើយប្រឡេះវាលាយជាមួយទឹកអំបិលត្រាំប្រហែលជា២ម៉ោង។ បន្ទាប់ពីត្រាំ២ម៉ោងរួចយើងយកវាមកលាងទឹកធម្មតាប្រហែលជា៣ដង ដើម្បីកុំវាប្រៃពេករួចដាក់ឲ្យស្រស់ទឹកទុកមួយឡែក។
២.បន្ទាប់មកទៀតយើងត្រូវយកឆៃថាវ ការ៉ុតដើមខ្ទឹមមកកាត់ជាសរសៃរទុកមួយឡែក បើសិនជាយើងមានម៉ាសីុនទឹក្រឡុក យើងត្រូវដាក់ខ្ទឹមស ខ្ញី ខ្ទឹមបារាំង ផ្លែប៉ោម ផ្លែសារី ទឹកត្រី ស្ករសរក្រឡុកចូលគ្នាឲ្យបានម៉ត់និងសប់ល្អរួចចាក់ចូលក្នុងក្រធុនទឹកធំបន្តិចដើម្បីងាយស្រួលច្របល់គ្នាជាមួយបន្លែរឲ្យបានសប់ល្អ។
៣.ចុងក្រោយយើងយកម្ទេសម៉ត់កូរ៉េដាក់ចូលក្នុងគ្រឿងផ្សំដែលយើងបានក្រឡុករួចច្របល់ឲ្យសប់ បន្ទាប់មកចាក់បន្លែរទាំងអស់ដែលយើងបានត្រៀម
ចូលគ្នារួចចាប់ផ្ដើមច្របល់ឲ្យសប់ម្ដងទៀតជាលើកចុងក្រោយ។ យើងអាចរក្សាវាទុកនៅក្នុងក្រឡជ័រក៏បានក្រឡកែវក៏បានដោយដាក់នៅក្រៅទូរទឹកកកឲ្យបាន១ឬ២ថ្ងៃដើម្បីឲ្យវាឡើងជូរ (កាលណាបើយើងធ្វើហើយភ្លាមដាក់ចូលទូរទឹកកកភ្លាមនោះវាមិនឡើងជូរទេ) ពេលដែលឡើងជូរហើយចាំយើងដាក់ចូលទូរទឹកកកដើម្បីរក្សារទុកបានយូរ។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers