Loading...

Saturday, July 2, 2016

វិធីធ្វើណែមសាច់ជ្រូក

#វិធីធ្វើណែមសាច់ជ្រូក
#គ្រឿងផ្សំ៖
- សាច់ជ្រូកសាច់សុទ្ធចិញ្រ្ចាំម៉ត់ល្អ 1kg
- ស្បែកជ្រូកស្ងោរហើយហាន់ជាសរសៃស្តើងៗ
- រំដេងស្រស់បុកម៉ត់ 100g
- ខ្ទឹមសបុកម៉ត់ 100g
- ខ្ទឹមក្រហមបុកម៉ត់ 100g
- អង្ករលីងហើយម៉ត់ 100g
- ស្ករស 5ស្លាព្រាបាយ
- អំបិល 2ស្លាព្រាបាយ
- ទឹកត្រី 2ស្លាព្រាបាយ
- ម្សៅស៊ុបមាន់ 1ស្លាព្រាបាយ
#វិធីធ្វើ៖
1- យកគ្រឿងផ្សំទាំងអស់ ច្របល់បញ្ចួលគ្នាអោយសប់ ទុកតែស្បែកជ្រូកស្ងោរ។ ផ្សំគ្រឿងរួច ទុកក្នុងទូទឹកកកកន្លែងត្រជាក់ធម្មតាប្រហែល២ម៉ោង។
2- ក្រោយមក យកច្របល់ចូលគ្នាជាមួយស្បែកជ្រូកស្ងោរ។
3- បន្ទាប់មក យើងអាចវេចខ្ចប់តាមរូបរាងដែលយើងចង់បាន អាចជាដុំមូលវែងដូចសាច់ក្រក់ អាចជាគ្រាប់តូចៗរឺ រុំខ្ចប់ស្លឹកចេកក៏បាន
4- យើងត្រូវទុកសាច់ដែលយើងវិចខ្ចប់ ទាំងនោះផ្អាប់ចោលប្រហែល២យប់ ដើម្បីអោយជូរសិន ទើបអាចពិសារបាន។ យកសំបកប្លាសិចដែលរុំចេញ បើសិនជាមាន។ អាចពិសារទាំងឆៅ អាំង ចៀន ជាមួយបនែ្លក៏បានតាមចំណូលចិត្ត។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers