Loading...

Friday, July 1, 2016

វិជ្ជាធ្វើភ្លាសាច់គោ

* វិធីធ្វើភ្លាសាច់គោ

* គ្រឿងផ្សំ សាច់គោយកសាច់ចំឡកអត់
មានខ្លាញ់ ស្លឹកគ្រៃ សណ្ដែកដីលីងបុក
ឲ្យម៉ត់តិចៗ ក្រូចឆ្មា ជីនាងវង ជីរណា ម្ទេស អំបិល ទឹកត្រី ប៊ីចេង ស្ករស ខ្ទឹមស ម្ទេសប្លោក ៣ពណ៌(ខៀវ ក្រហម លឿង)ហាន់ស្ដើងៗសណ្ដែកគួរកាត់
ប្រវែងសមល្មមនិងស្ពៃក្ដោបឈូសជា
សរសៃរ។

* វិធីធ្វើ សាច់គោត្រូវហាន់ឲ្យស្ដើងៗ រួចដាក់ច្របាច់ទឹកក្រូចឆ្មាចូលសមល្មម
តាមបរិមាណសាច់ រួចដាក់អំបិល ខ្ទឹមស សឹមធ្វើការច្របល់ច្របាច់វាបញ្ចូលគ្នា
រួចទុកទាល់តែសាច់សឆ្អិន។ក្រោយសាច់ឡើងស យកសាច់ពូតយកទឹកឲ្យ
អស់រួចយកសាច់ដាក់ផ្សេងទឹកផ្សេង។ក្នុងអំឡុងពេលចាំសាច់ យើងត្រូវរៀបចំបន្លែ
ធ្វើដូចការរៀបរាប់ខាងលើរួចធ្វើការត្រាំ
ទឹកកកដើម្បីឲ្យបន្លែរស្រួយ។ បន្ទាប់មក
យកទឹកសាច់ដាក់ក្នុងកូនឆ្នាំងដាំឲ្យពុះរួចធ្វើការបន្ថែមគ្រឿងដូចជាស្ករសរ ប៊ីចេង ទឹកត្រីភ្លក់មើលហើយបន្ថែមតាមរសជាតិយើងចូលចិត្ត បិទភ្លើងទុកមួយឡែក។
ចុងក្រោយយកឆ្នាំងរៀងធំបន្តិចច្របល់
សាច់ បន្លែរទឹកសាច់គោចូលគ្នាឲ្យសប់
ជាមួយនឹងស្លឹកគ្រៃ ជី ភ្លក់មើលម្ដងទៀត
ថាល្មមឬនៅ(ព្រោះពេលដាក់បន្លែអាចសាប)រួចដួសដាក់ចានរោយម្ទេសនិង
សណ្ដែកដីជាការស្រេច។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers