Loading...

Friday, July 1, 2016

វិធីធ្វើប្រហុកខ្ទិះ

* របៀបធ្វើប្រហុកខ្ទិះ

* គ្រឿងផ្សំ :
1.សាច់ជ្រូកបីជាន់៦ខាំ
2.ប្រហុកត្រីរ៉ស់ចិញ្ច្រាំកន្លះចានចង្កឹះ និង ប្រហុកត្រីរៀលចិញ្ច្រាំកន្លះចានចង្កឹះ
3.ស្កត្នោត១ចានចង្កឹះ
4.ប៊ីចេងកន្លះស្លាបព្រាបាយ
5.ខ្ទិះដូងយកខ្ទិះដើម១ចានចង្កឹះ
6.គ្រឿងគល់ស្លឹកគ្រៃ១ចានចង្កឹះ
7.ម្ទេសឆ្អើរចិញ្ច្រាំ២ស្លាបព្រាបាយ
8.ប្រេងឆា២ស្លាបព្រាបាយ

👉👉 អន្លក់ប្រហុកខ្ទិះ
1.ស្ពៃក្តោប
2.ត្រសក់
3.សណ្តែកគួរ
បន្លែផ្សេងៗតាមចូលចិត្ត

* វិធីធ្វើ :

1.យកសាច់ជ្រូកលាងទឹកអោយស្អាតជៀស្បែកចេញកាត់ជាដុំៗទុកមួុយ
ឡែកចំណែកសាច់ជ្រូកចិញ្ច្រាំអោយម៉ត់រួចចិញ្ច្រាំលាយជាមួុយប្រហុកអោយសប់សាច់មួុយ។
2.យកខ្ទះដាក់ប្រេងឆាចូលរួចដាក់ម្ទេសឆ្អើរចូលឆាមួយសន្ទុះដាក់គល់ស្លឹកគ្រៃបុកចូលនិងខ្ទិះដូងចូលរួចដាក់ស្កត្នោតនិងប៊ីចេងចូលឆាអោយឆ្ងុយនិងប្រែពណ៏ក្រហមដាក់ស្បែកជ្រូកនិងសាច់ចិញ្ច្រាំចូលឆារំងាស់រហូតដល់ឆ្អិនសាច់ភ្លក់
មើលល្មមជាការស្រេច។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers