Loading...

Friday, July 1, 2016

វិធីធ្វើគុយទាវទូក

* វិធីធ្វើគុយទាវទូក

* គ្រឿងផ្សំ សាច់គោហាន់ជាចំនិតស្ដើង  ឆ្អឹងស៊ុបគោ ប្រហិតសាច់គោ ឈាមគោស្រស់ (យើងអាចធ្វើជាសាច់ជ្រូកក៏បានដោយផ្ដូរ ជាសាច់ជ្រូកចំនិត ឆ្អឹងស៊ុបជ្រូក ប្រហិតសាច់ជ្រូកក៏បានប្រហិតសាច់គោក៏បាន និងឈាមជ្រូកស្រស់)
ត្រកួន សណ្ដែកបណ្ដុះ ទឹកត្រី ស្ករស អំបិល ប៊ីចេង ម្រេចគ្រាប់ ថ្នាំចិន ទឹកស៊ីអីវ
មើមខ្ញីបន្តិច និងដើមឃិនឆាយមួយដុំ គុយទាវសរសៃតូច ខ្ទឹមលីងនិងស្លឹកខ្ទឹម។

* វិធីធ្វើ
យើងត្រូវដាំទឹកឲ្យពុះរួចដាក់ឆ្អឹងស៊ុបរង្ងាស់ ជាមួយទឹកត្រី ស្ករស អំបិល ប៊ីចេង ម្រេចគ្រាប់ ថ្នាំចិន ទឹកស៊ីអីវមើមខ្ញី និងដើមឃិនឆាយទាល់តែឆ្អិនចេញជាតិល្អ។ បន្ទាប់មកយើងត្រូវដាំទឹកមួយឆ្នាំងទៀតដើម្បីស្រុះគុយទាវ ត្រកួន និងសណ្ដែកបណ្ដុះឲ្យទន់រួចហើយដាក់ចាន យើងយកកន្ត្រងគុយទាវមកធ្វើការស្រុះសាច់គោនិងប្រហិត ប៉ុន្តែកុំឲ្យឆ្អិនពេក រួចហើយដាក់ពីលើចានដែលដាក់គុយទាវ។ ចុងក្រោយយើងត្រូវយកវែកសំលរ ហើយចាក់ឈាមគោស្រស់ចូលក្នុងវែកបន្តិចបន្ទាប់មកយកវែកដែលដាក់ឈាមនោះលាយជាមួយទឹកស៊ុបដែលយើងបានដាំនោះ(តែមិនមែនចាក់ទៅក្នុងឆ្នាំងស៊ុបនោះទេ)យើងត្រូវកាន់វែកនោះដាក់លើទឹកស៊ុបដែលក្ដៅរួចយកស្លាបព្រាកូរទាល់តែទឹកស៊ុបនោះឡើងក្រម៉ៅនោះមានន័យថាស៊ុបឈាមនោះឆ្អិនហើយចាក់ចូលទៅក្នុងចានគុយទាវ ជាចុងក្រោយរោយខ្ទីមលីង និងស្លឹកខ្ទឹមពីលើជាការស្រេច។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers