Loading...

Saturday, July 2, 2016

វិធីធ្វើនំអាកោ

#របៀបធ្វើនំអាកោឆ្ងាញ់ៗ
+ រូបមន្តផ្សំគ្រឿង (សម្រាប់បរិភោគ4-5នាក់)
- ម្សៅអង្ករខ្សាយ ½ ពែង
- ស្ករស ½ ពែង
- ទឹក 1 ពែង
- មេម្សៅ ឬមេដំបែ 1 ស្លាបព្រាបាយ
- ល័ក្ខ (សម្រាប់អ្នកចង់បានអាកោដែលមានពណ៌)
- ល្ងម៉ដ្ឋ
- សាច់ដូងចាស់កោសជាសរសៃៗ
- សាច់ខ្នុរ បើចង់ដាក់ពីលើនំ តាមចំណូលចិត្ត
+ វិធីធ្វើ
1. យកម្សៅអង្ករខ្សាយ ស្ករស និងមេដំបែចាក់ចូលគ្នា រួចចាក់ទឹកចូល ហើយកូរឱ្យសព្វ។ ប្រសិនបើអ្នកចង់លាយពណ៌អ្នកអាចរំលែក
វាចេញខ្លះ រួចសឹមបន្ថែមពណ៌ពីលើ ហើយកូរឱ្យសព្វ។
2. ទុកម្សៅដែលលាយរួចនោះចោលប្រហែល2ម៉ោងឬរហូតវាឡើងសឹមយកវាដាក់ចូលពែងឬចាន រួចយកទៅចំហុយប្រហែល30នាទីឱ្យវាឆ្អិនល្អជាការស្រេច។
3. ជាចុងក្រោយ បើចង់ឱ្យនំអាកោដែលអ្នកចម្អិននេះកាន់តែមានឱជារសថែមទៀតនោះ អ្នកអាចរោយល្ងម៉ដ្ឋ និងសាច់ដូងកោសរួចពីលើគឺកាន់តែពិសេសឡើង៕






0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers