Loading...

Friday, July 1, 2016

វិធីធ្វើភេសជ្ជះអំពិលទុំ

* វិធីធ្វើភេសជ្ជៈអំពិលទំុ

* គ្រឿងផ្សំមានដូចជា អំពិលទំុ(យកអំពិលដែលគេប្រឡេះគ្រាប់រួច) ម្នាស់ហាន់ជាល្អិត ទំពាំងបាយជូក្រៀម គ្រាប់ស្វាយចន្ទី ស្ករស ឬទឹកឃ្មុំ ល្ងស អំបិលបន្តិច នឹងទឹកធម្មតា។

* វិធីធ្វើ ដំបូងត្រូវយកឆ្នាំងដាក់ទឹក ដាក់អំពិលទុំ ចូលគ្នាក្នុងបរិមាណសមល្មម រួចហើយដាក់ស្ករសឬទឹកឃ្មំ (ដាក់ទៅតាមកំរិតជាតិជូររបស់អំពិល ប៉ុន្តែមិនដល់ ថ្នាក់លុបជាតិជូរអំពិលទាំងស្រុងទេ ព្រោះភេសជ្ជៈនេះត្រូវការរសជាតិជូរអែម)កូរឲ្យសប់រួចរំងាស់រយៈពេល១៥នាទីរហូតដល់ឡើងខាប់។ ក្រោយ១៥នាទីយើងត្រូវដាក់គ្រឿងផ្សំដែលមិនបានដាក់ខាងលើចូល បើសិនជាខាប់ពេកយើងអាចបន្ថែមទឹកបន្តិចទៀតចូលរួចរង្ងាស់រយៈពេល១៥នាទីទៀតជាការស្រេច ។ ចុងក្រោយយើងអាចរោយល្ងសបន្តិចពីលើ រួចទុកឲ្យត្រជាក់ ហើយដាក់ច្រកក្នុងក្រឡកែវ។ អ្នកអាចរក្សាទុកក្នុងទូរទឹកកក ពេលដែលយើងទទួលទាន យើងអាចបន្ថែមសណ្ដែកដីលីង ទឹកកក នឹងទឹកធម្មតាបន្ថិចដើម្បីឲ្យវារាវ។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers