Loading...

Friday, July 1, 2016

របៀបឆាមីកាតាំង

* របៀបឆាមីកាតាំង

* គ្រឿងផ្សំ  សាច់គោ ឬសាច់ជ្រូក (ហាន់ជាបន្ទះស្ដើងៗ) ឬលាយគ្រឿងសមុទ្រតាមចំនូលចិត្ត ដើមខាត់ណា មីកាតាំង ឬគេហៅថាបាញ់កាញ់យកអាទន់ ប្រេងឆា ខ្ទឹមស ម្រេច ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ អំបិល ប៊ីចេង ស្ករស ខ្ទឹមសចិញ្ចាំ ម្សៅស៊ុបមាន់ ម្សៅឆា និង ពងទា។

* វិធីធ្វើ មុនដំបូងត្រូវសកខាត់ណាលាងទឹករួចហាន់ជារបៀបឆា បន្ទាបយកឆ្នាំង ឬខ្ទះដាំទឹកបន្តិចដើម្បីធ្វើការស្រុះរយៈពេល៣០វិនាទី ក្នុងទឹកដែលស្រុះខាត់ណាត្រូវបន្ថែមអំបិលនិងប្រេងឆាបន្តិចដើម្បីរក្សា
ពណ៍ឲ្យនៅបានស្អាត បន្ទាប់ពីស្រុះរួចយើងចាក់ចូលក្នុងចញ្ចែងលាង
ជាមួយទឹកធម្មតាទុកមួយឡែក។ ចំពោះសាច់យើងត្រូវធ្វើការប្រឡាក់ជាមួយគ្រឿងទេសមានដូច ស្ករស អំបិិល ប៊ីចេង ម្សៅស៊ុបមាន់ ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ និងម្រេចរួចធ្វើការច្របល់ឲ្យសប់ទុកមួយឡែក។ ចំនែកមីកាតាំងយើងត្រូវប្រលេសវាកុំឲ្យនៅជាប់គ្នារួចធ្វើការប្រឡាក់ជាមួយប្រេងខ្យងរួចទុកមួយឡែក។
វិធីឆា យកខ្ទះដាក់ប្រេងឆាចូលទុកឲ្យក្ដៅបន្ទាប់មកដាក់ខ្ទឹមសចូលលីងឲ្យឈ្ងុយ
រួចដាក់សាច់ដែលបានប្រលាក់គ្រឿងឆាឲ្យឆ្អិនបន្ទាប់មកដាក់ខាត់ណា
ដែលបានស្រុះរួចឆាជាមួយគ្នា បន្ទាប់មកទៀតចាក់ទឹកលាយជាមួយ
ម្សៅឆាដើម្បីឲ្យវាឡើងខាប់ពេលដែលដែលឆាពុះភ្លក់មើលរសជាតិតាម
ចំនូលចិត្ត រួចបន្ថែមពងទាកូរវាឲ្យសប់ ចុងក្រោយដាក់មីដែលយើងបាន
ប្រឡាក់ជាមួយប្រេងខ្យង រួចធ្វើការឆាឲ្យសប់ម្ដងទៀតជាកាស្រេច។

0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers