Loading...

Saturday, July 2, 2016

របៀបធ្វើពោតលីងបង្គា

របៀបធ្វើ ពោតលីងបង្គា

#គ្រឿងផ្សំ
- ពោតស ៥ផ្លែ (ប្រឡេះយកសាច់)
- បង្គាក្រៀម ៥០ក្រាម (ត្រាំទឹកមួយសន្ទុះស្រង់បុកឲ្យម៉ដ្ឋ)
- ស្លឹកខ្ទឹម ៥ដើម ហាន់ខ្លីល្មម
- ស្ករស ៣ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ៥០០ក្រាម

#របៀបធ្វើ
- ជាដំបូងយកប្រេងឆាដាក់ចូលក្នុងខ្ទះទុកឲ្យក្តៅ យកពោតចាក់ចូលបំពងឲ្យឆ្អិន ស្រង់ទុកមួយឡែកសិន។
- ចាក់ប្រេងឆាចេញពីខ្ទះ បន្ទាប់មកយកពោតដែលបំពងរួចមកដាក់លីងមួយសន្ទុះ។
- ដាក់បង្គា, អំបិល, ស្ករស និងលួចដាក់ប៊ីចេងបន្តិច រួចហើយលីងពីរបីត្រឡប់ ភ្លក់មើលល្មមហើយដាក់ស្លឹកខ្ទឹមច្របល់ចូលជាការស្រេច៕


0 comments:

Post a Comment

Loading...
Loading...
Loading...
Loading...

Popular Posts

Recent Posts

Blog Archive

Followers